សមាជិកសមាជិកាដែលបានចូលរួម បានមានមតិកែលម្អគោលនយោបាយនេះឲ្យកាន់តែមានប្រសិទ្ធិភាព និងភាពសាកសិទ្ធខ្ពស់ នឹងអាចយកទៅអនុវត្តបានដោយសមីក្រសួង/ស្ថាប័ននានា។ លើសពីនេះទៅទៀត អង្គប្រជុំបានសម្រេចឲ្យស្ថាប័នពាក់ពន្ធផ្តល់ជាធាតុចូលសំខាន់ៗដែលជាយុទ្ធសាស្ត្រក្នុងការកែសម្រួលឲ្យសមស្របតាមការជាក់ស្តែង។
ជាចុងក្រោយថ្នាក់ដឹកនាំកំពូលបានឯកភាពក្នុងការដាក់បញ្ចូនសេចក្តីព្រាង “គោលនយោបាយជាតិប្រជាជន (២០១៦-២០៣០)” ទៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីធ្វើសេចក្តីសម្រេច និងអនុម័តចុងក្រោយ។



