គោលដៅប្រចាំនាយកដ្ឋាន

នាយកដ្ឋានផ្សព្វផ្សាយ និងព័ត៌មាន

·         ផ្សព្ធផ្សាយព័ត៌មានសី្តពីឯកសារ គោលនយោបាយ ផែនការកម្មវិធី និងសេចកី្ត​ប្រកាសដែល ទាក់ទងនឹងបញ្ហាប្រជាជននិងការអភិវឌ្ឍ និងទិន័្នយរួមទាំង អត្ថបទបោះពុម្ភផ្សាយសៀវភៅ ព្រឹតិ្តបត្រ ទស្សនាវដី្ត ផ្ទាំងរូបភាព ការពិភាក្សាតុមូល ខែ្សវីដេអូផេ្សងៗ ។
·         ពន្យល់ និងផ្តល់ព័ត៌មាន អំពីគំនិតនៃគោលនយោបាយជាតិប្រជាជន ដល់អ្នកធើ្វគោល​នយោបាយ និងអ្នកធើ្វផែនការ អ្នកធើ្វការសម្រេចចិត្តថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើមី្ប​ឱ្យ មានការគំាទ្រ និងអនុវត្តគោលនយោបាយជាតិប្រជាជន​ឱ្យមានប្រសិទិ្ធភាព។
·         ចូលរួម និងរៀបចំធើ្វបទបង្ហាញ អំពី​ការតាមដានត្រួតពិនិត្យគោលនយោបាយ និងផែនការសកម្ម​ភាពរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាប្រជាជន និងការអភិវឌ្ឍ នៅក្នុងសនិ្នសីទ​ជាតិ ដើមី្បទទួលបានការគំាំទ្រពីស្ថាប័នពាក់ព័ន្ធនានា។
·         សម្របសម្រួល និងសហការជាមួយគណៈកម្មការនៃរដ្ឋសភា និងព្រឹទ្ធសភាក្នុងក្រប​ខ័ណ្ឌជាតិអំពីបញ្ហាប្រជាជន​ និងការអភិវឌ្ឍ ដើម្បីជា​ជំនួយ​ក្នុង​ការ​សម្រេច​គោល​ដៅ ​​កម្ម​វិធីគោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ។
·         ចូលរួម​ក្នុង​សនិ្នសីទ​ និង​កិច្ច​ប្រជុំ​ជាតិ​ និង​អន្តរជាតិ​ និង​សហការ​រៀប​ចំឯកសារ​សំខាន់​ៗ​សី្ត​ពី​បញ្ហា​ប្រជាជន​ និង​ការ​អភិវឌ្ឍ។
·         រៀប​ចំ​ពិធី​សារ​ សេចកី្ត​ប្រកាស​ និង​ដំណោះ​ស្រាយ​នានា​ពាក់​ព័ន្ធ​នឹង​បញ្ហា​ប្រ​ជាជន ​ដូច​ជា​សុខភាព​​បន្ត​ពូជ​ មនុស្ស​ចាស់​ និង​យេ​នឌ័រ​។ល។
·         បំពេញ​ភារកិច្ច​ផ្សេង​ៗទៀត​ តាម​ការ​ប្រគល់​ជូន​របស់​អគ្គលេខាធិការ។

នាយកដ្ឋានបណ្ដុះបណ្ដាល និងការអភិវឌ្ឍ

·         ចូលរួមនិងរៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់អ្នកធ្វើគោលនយោបាយអ្នកធ្វើការសម្រេចចិត្ដនិងអ្នកធ្វើផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីបញ្ជ្រាបនិងបង្កើនចំណេះដឹងនិងស្វែងយល់អំពីទំនាក់ទំនងរវាងបញ្ហាប្រជាជន និងការអភិវឌ្ឍ។
·         រៀបចំកម្មវិធីបណ្ដុះបណ្ដាល ដើម្បីបង្កើតយន្ដការផ្លាស់ប្ដូរបទពិសោធន៍ និងទស្សនៈជាវិជ្ជាមាន និងកម្មវិធីថ្មីៗ ដែលពាក់ព័ន្ធនឹងបញ្ហាប្រជាជន និងការអភិវឌ្ឍ ក្នុងតំបន់ក៏ដូចជាក្រៅតំបន់។
·         បណ្ដុះបណ្ដាលបច្ចេកទេស និងចំណេះដឹងក្នុងការវិភាគ ត្រួតពិនិត្យតាមដាន និងមានលទ្ធភាពវាយតម្លៃនូវរាល់បញ្ហា ដែលពាក់ព័ន្ធនឹងប្រជាជន និងការអភិវឌ្ឍ តាមរយៈការចូលរួមនិងរៀបចំសិក្ខាសាលាថ្នាក់ជាតិ និងអន្ដរជាតិ។
·         បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់អគ្គលេខាធិការ។

នាយកដ្ឋានវិភាគគោលនយោបាយប្រជាជន

·         ស្រាវជ្រាវអំពីបញ្ហាទាំងឡាយដែលពាក់ព័ន្ធនឹងបញ្ហាប្រជាជន និងការអភិវឌ្ឍជូនរាជរដ្ឋាភិ-បាលក្រសួងស្ថាប័ន និងស្ថាប័នពាក់ព័ន្ធនានា
·         ពិនិត្យ និងស្រាវជ្រាវពីគម្លាតខុសគ្នា រវាងទិន្ន័យ និងទិដ្ឋភាពជាក់ស្ដែង និងពង្រឹងសមត្ថភាពក្នុងការស្រាវជ្រាវអំពីបញ្ហានានា នៅក្នុងគោលនយោបាយជាតិប្រជាជន និងគោលនយោ -បាយពាក់ព័ន្ធនានា ដែលកើតមានឡើង ដូចជាការបំលាស់ទីមនុស្សចាស់ នគរូបនីយកម្ម។
·         រៀបចំសូចនាករណ៍ សម្រាប់ការអនុវត្ដគោលនយោបាយជាតិប្រជាជន ដែលបានកំណត់នៅក្នុងគោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជា
·         អភិវឌ្ឍមជ្ឈមណ្ឌលប្រមូលផ្ដុំព័ត៌មាន និងទិន្ន័យទាំងឡាយណាដែលពាក់ព័ន្ធនឹងបញ្ហាប្រជាជន
·         បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់អគ្គលេខាធិការ។

នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍

·         កំណត់សូចនាករស្រាវជ្រាវ និងអង្កេតអំពីសហគមន៍ក្រីក្រនៅរាជធានីខេត្ដក្រុង
·         សម្របសម្រួល និងសហការជាមួយរដ្ឋបាលមូលដ្ឋាន ក្នុងការកំណត់ឱ្យបាននូវសហគមន៍ក្រីក្រដែលត្រូវការកែលំអ និងអភិវឌ្ឍ។
·         ស្វែងរកមូលនិធិជាតិ និងអន្ដរជាតិដើម្បីបង្កើតជាទុនសម្រាប់ការធ្វើឥណទាន ដល់ប្រជាជន រស់នៅសហគមន៍ក្រីក្រ។
·         លើកទឹកចិត្តការសន្សំប្រាក់ ដើម្បីធ្វើការវិនិយោគដល់សហគមន៍តាមតម្រូវការជាក់ស្ដែង។
·         រៀបចំចងក្រង និងកែលំអសហគមន៍ក្រីក្រឱ្យសម្រេចបានតាមគោលការណ៍ និងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
·         ពង្រឹងភាពជាដៃគូក្នុងសហគមន៍នៅថ្នាក់មូលដ្ឋានជាតិ និងអន្ដរជាតិ
·         រៀបចំនិងជម្រុញឱ្យមានការផ្លាស់ប្ដូរ និងដកស្រង់យកបទពិសោធន៍ល្អៗពីសហគមន៍មួយ ទៅសហគមន៍មួយទៀតតាមរយៈទស្សនៈកិច្ចសិក្សា និងកិច្ចប្រជុំ។

·         បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់អគ្គលេខាធិការ។
-----------------------------------------------------------------------------------------
Related Posts Plugin for WordPress, Blogger...

RECENT POST