តួនាទី និងភារកិច្ច

តួនាទី និងការទទួលខុសត្រូវរបស់អគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ

អគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ មានតួនាទីនិងការទទួលខុសត្រូវ ក្នុងការបំពេញបេសកកម្មរបស់ក្រសួងផែនការ ដូចតទៅ៖
l   រៀបចំបង្កើតគោលនយោបាយ លើកផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព
l   សម្របសម្រួល ​និងធើ្វសហប្រតិបតិ្តការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី​ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ និងអន្តរ​ជាតិ​ សង្គមស៊ីវិល ផែ្នកឯកជន និងដៃគូអភិវឌ្ឍនានា​ ជាពិសេស​ជាមួយមូលនិធិសហប្រជាជាតិ​សម្រាប់​ប្រជាជន លើរាល់​សកម្ម​ភាព ដែល​ពាក់​ព័ន្ធ​ នឹង​បញ្ហា​ប្រជាជន និងការអភិវឌ្ឍ។
l   សម្របសម្រួល​ និង​ធើ្វ​សហប្រតិបតិ្តការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​ ​ អាជ្ញាធរដែនដី​ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ និងអន្តរ​ជាតិ​ សង្គមស៊ីវិល ផែ្នកឯកជន ដៃគូអភិវឌ្ឍនានា​លើ​រាល់​សកម្ម​ភាព​អភិវឌ្ឍ​ន៍សហគមន៍​ តាមរយៈ​ការ​ចង​ក្រង​ កែ​លម្អ​និង​ពង្រឹង​សមត្ថ​ភាព។ល។
l   សម្របសម្រួល​ និង​សហការ​ជាមួយ​គណៈ​កម្មការ​នៃ​រដ្ឋ​សភា​ និង​ព្រឹ​ទ្ធ​សភា​ក្នុង​ក្រប​ខ័ណ្ឌ​ជាតិ​អំពី​បញ្ហា​ប្រជាជន​និងការ​អភិវឌ្ឍ​​ ដោយ​រៀបចំ​សិក្ខាសាលា​ និង​ផ្សព្វផ្សាយ​នូវ​គោល​ការណ៍​សនិ្ធ​សញ្ញា​ និង​កិច្ច​ព្រម​ព្រៀង​អន្តរ​ជាតិ​ ដែល​រាជ​រដ្ឋាភិបាល​បាន​ចុះ​ហត្ថ​លេខា។
l   ស្រាវជ្រាវ​ ចងក្រង ​និង​ផ្សព្វផ្សាយ​ឯកសារ​គោល​នយោបាយ ផែនការ​កម្មវិធី ​និង​សេចកី្ត​ប្រកាស​នានា​ ដែលទាក់​ទងនឹងបញ្ហា​ប្រជាជន ​និងការអភិវឌ្ឍ។
l   តាមដាន វាយតមៃ្ល ​និងផ្តល់​អនុសាសន៍ ​ក្នុងការ​កែ​សម្រួល​គោលនយោបាយជាតិ​ប្រជាជន​ដើម្បី​ឱ្យ​ការ​អនុវត្ត​គោល​នយោបាយ​យុទ្ធសាស្រ្ត​ជាតិ​នានា​ ដែល​ពាក់​ព័ន្ធ​កាន់​តែ​ល្អប្រសើរ​ស្រប​តាម​ការ​វិវត្តនៃ​សភាពការណ៍​ក្នុង​ប្រទេស​ តំបន់​ និង​ពិភពលោក។
l   បណ្តុះបណ្តាល​បចេ្ចក​ទេស ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ ក្នុង​ការ​វិភាគ​ត្រួត​ពិនិត្យ​តាមដាន​និង​វាយ​តមៃ្ល​រាល់​បញ្ហា​ទាក់​ទង​នឹង​ប្រជាជន​ តាមរយៈ​ការចូល​រួម​វគ្គ​បណ្តុះបណ្តាល​ សិក្ខា​សាលា​ជាតិ​ និង​អន្តរជាតិ​។


កិច្ចសហប្រតិបតិ្តការ និងភាពជាដៃគូ

អគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ ធ្វើការងារជាមួយដៃគូអភិវឌ្ឍន៍ ដែលមាន  សក្តានុពលទាំងអស់ ជាពិសេសមូលនិធិសហប្រជា​ជាតិសម្រាប់ប្រជាជន។ លើសពីនេះទៅទៀត អគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍមាន​កិច្ចសហប្រតិបតិ្តការ​ ជាញឹកញាប់ជាមួយក្រសួង សុខាភិបាល ក្រសួងមហាផៃ្ទ ក្រសួងអប់រំយុវជន​និងកីឡា ក្រសួងកិច្ចការនារី ក្រសួងការងារ និង    បណ្តុះបណ្តាលវិជ្ឋាជីវៈ ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា។ល។

អគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ បើកចំហសម្រាប់កិច្ចសហប្រតិបតិ្តការ ជាមួយដៃគូជាតិ​ និងអន្តរជាតិទាំងអស់ រួមទាំងស្ថាប័នប្រជាជន និងការអភិវឌ្ឍនៃបណ្តាលប្រទេសផ្សេងៗ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិនានា និងអ្នកផ្តល់ជំនួយ។
--------------------------------------------------------------------------------------
Related Posts Plugin for WordPress, Blogger...

RECENT POST