រចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ
ដោយបច្ចុប្បន្ននេះអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ ជាស្ថាប័នរដ្ឋាភិបាលមួយសិ្ថតនៅក្រោមឱវាទក្រសួងផែនការនិងមានការិយាល័យនៅក្នុងក្រសួងផែនការ ដែលសិ្ថតនៅក្រោមការគ្រប់គ្រងរបស់ ទេសរដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងផែនការ រដ្ឋលេខាធិការមួយរូប និងអបដោយ អនុរដ្ឋលេខាធិការមួយចំនួនទៅតាមតម្រូវការជាក់ស្តែង។ អគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ ត្រូវបានដឹកនាំដោយ អគ្គលេខាធិការមួយរូប និងអគ្គលេខាធិការរងមួយចំនួន។ អគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍមានបួននាយកដ្ឋាន ដែលដឹកនាំដោយប្រធាន និងអនុប្រធានមួយចំនួន ៖
១- នាយកដ្ឋាន ផ្សព្វផ្សាយ និងព័ត៌មាន
២- នាយកដ្ឋាន បណ្តុះបណ្តាល និងការអភិវឌ្ឍ
៣- នាយកដ្ឋាន វិភាគគោលនយោបាយប្រជាជន
៤- នាយកដ្ឋាន អភិវឌ្ឍន៍សហគមន៍




