ចក្ខុវិស័យ
ចក្ខុវិស័យរបស់អគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ គឺធើ្វការព្យាយាមបំផុសទឹកចិត្ត
និងលើកកម្ពស់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងធនធានមនុស្ស ប្រកបដោយចីរភាពមួយ ដែលមានតុល្យភាពជាមួយប្រជាជន
នៅក្នុងបរិយាកាសមួយ ដែលអាចលើកកម្ពស់កាន់តែល្អប្រសើរឡើងនូវសុខុមាលភាព និងគុណភាពនៃជីវិតរបស់ប្រជាជនកម្ពុជាទាំងអស់។
បេសកកម្ម
១ -រៀបចំគោលនយោបាយ
យុទ្ធសាស្រ្ត និងកម្មវិធីអភិវឌ្ឍន៍នានាដោយផ្អែកលើប្រជាជន។
២ - លើកយកបញ្ហាគន្លឹះសំខាន់ៗទាក់ទងទៅនឹងបញ្ហាប្រជាជន
និងការអភិវឌ្ឍ តាមរយៈការស្រាវជ្រាវ និងប្រើប្រាស់ទិន្នន័យដែលមានស្រាប់ ដើម្បីសន្ទនានយោបាយនិងការតស៊ូមតិ។
៣ -បង្កើននូវការយល់ដឹង
និងលើកកម្ពស់ការយល់ដឹងពីទំនាក់ទំនងរវាងបញ្ហាប្រជាជន និងការអភិវឌ្ឍ។
៤ - សម្របសម្រួល
និងសហការជាមួយ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ មូលដ្ឋាន ដៃគូរអភិវឌ្ឍន៍នានាអង្គការមិនមែនរដ្ឋាភិបាលជាតិ
និងអន្តរជាតិ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីចែករំលែកព័ត៌មានអំពីប្រជាជន។
៥ - ជំរុញនូវសកម្មភាពសង្គម
ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយចីរភាព និងធើ្វឱ្យមានតុល្យភាពសមស្របរវាងប្រជាជន
និងធនធានដែលមានស្រាប់។
គោលដៅ
១- បង្កើនសមត្ថភាពរបស់ប្រជាជន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
២- លើកកម្ពស់ និងគាំទ្រ
នូវការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីទំនាក់ទំនងរវាងបញ្ហាប្រជាជន និងបញ្ហាផ្សេងទៀតដូចជា
សុខភាពអប់រំ និងបរិស្ថាន។ល។
៣- លើកទឹកចិត្ត និងសម្របសម្រួលការរៀបចំគោលនយោបាយ
និងការធើ្វផែនការអភិវឌ្ឍនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយបញ្ចូលនូវបញ្ហានានានៃទំនាក់ទំនងរវាងប្រជាជន
និងការអភិវឌ្ឍ។
យុទ្ធសាស្រ្ត
· R ប្រើប្រាស់ទិន្នន័យប្រជាជនដែលមានស្រាប់
ដើម្បីពិនិត្យឡើងវិញ វិភាគ និងធ្វើបច្ចុប្បន្នភាពនូវស្ថានភាព ប្រជាជន បម្រែបម្រួលប្រជាសាស្រ្ត
និងនិន្នាការប្រជាសាស្ត្រ ដើម្បីកំណត់បញ្ហាដែលកំពុងកើតឡើង កំណត់សកម្មភាពជាអាទិភាព
និងទំនាក់ទំនង នៃបញ្ហាទាំងនេះទៅនឹងការអភិវឌ្ឍ។
R ផ្សព្វផ្សាយព័ត៌មានដល់រាជរដ្ឋាភិបាល
ក្រសួងស្ថាប័នពាក់ព័ន្ធ ភាគីពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
R គៀរគរអ្នកជំនាញ និងអ្នកមានចំណេះដឹងសំខាន់ៗទំាងក្នុងនិងក្រៅស្រុក
ដើម្បីកសាងនិងពង្រីកសមត្ថភាពរបស់ស្ថាប័ន និងមន្ត្រី អ.ប.អ ដើម្បីសម្រេចឱ្យបាននូវបេសកកម្ម
និងគោលដៅរបស់ អ.ប.អ តាមរយៈការបណ្តុះបណ្តាលនៅនឹងកនែ្លង និងសិក្ខាសាលានានា ក្រោមការគំាទ្រពីរដ្ឋាភិបាល
និងដៃគូរអភិវឌ្ឍន៍ដែលមានសក្តានុពល។
R សម្របសម្រួល និងសហការជាមួយក្រសួងពាក់ព័ន្ធ
និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធើ្វឱ្យប្រសើរឡើង នូវការយល់ដឹងអំពីទំនាក់ទំនងរវាងប្រជាជន
និងការអភិវឌ្ឍ និងដើម្បីកសាងសមត្ថភាពក្នុងការធើ្វផែនការរបស់អ្នកធើ្វគោលនយោបាយ
និងអ្នកធ្វើផែនការអភិវឌ្ឍន៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈកិច្ចប្រជុំ
និងសិក្ខាសាលាពាក់ព័ន្ធនឹងការបញ្ចូលបញ្ហាប្រជាជន ដែលកំពុងកើតមានឡើងទៅក្នុងកម្មវិធី
និងផែនការអភិវឌ្ឍនានា។
